លក្ខខណ្ឌ

  • អំពីវិបសាយនេះ

    វិបសាយនេះដំណើរការដោយក្រុមហ៊ុន (“អាយឃែរ លីស៊ីង ម.ក”) ដែលមានដូមេនឈ្មោះ “www.icare-leasing.com” (“វិបសាយ”)។

    ការប្រើប្រាស់ព័ត៌មានក្រាហ្វិក និងខ្លឹមសាររបស់លោកអ្នកនៅក្នុងវិបសាយនេះ ស្ថិតក្រោមការគ្រប់គ្រង​តាម​លក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ភាពឯកជន។

    បន្ថែមពីលើលក្ខខណ្ឌនៅក្នុងឯកសារនេះ ក៏មានលក្ខខណ្ឌជាក់លាក់ដែលបង្កើតជាផ្នែកមួយ នៃលក្ខខណ្ឌ​ប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់របស់លោកអ្នកនិងចូលមើលផ្នែកមួយចំនួនរបស់វិបសាយនេះ ដោយសារលោកអ្នកមានភ្ជាប់កាតព្វកិច្ចជាមួយលក្ខខណ្ឌបន្ថែមទាំង នេះលោកអ្នកត្រូវពិនិត្យមើលលក្ខខណ្ឌទាំងនោះប្រសិនបើលោកអ្នកអាចចូលមើលលក្ខខណ្ឌទាំងនោះនៅក្នុងវិបសាយនេះ។

  • សិទ្ធិថតចម្លង

    សិទ្ធិថតចម្លងទាំងអស់នៅក្នុងវិបសាយនេះគ្រប់គ្រង ឬផ្តល់អាជ្ញាប័ណ្ណដោយ អាយឃែរ លីស៊ីង ម.ក។

    ខ្លឹមសារនៅក្នុងវិបសាយនេះ មិនអាចផលិតឡើងវិញកែសម្រួលដាក់បញ្ចូលទៅឲ្យភាគីទីបីឡើយ ដោយភ្ជាប់ទៅកាន់ រៀបចំបង្ហាញជាសាធារណៈចែកចាយ ឬបញ្ជូនក្នុងទម្រង់ណាមួយតាមរយៈការដំណើរការដោយពុំមានការយល់ព្រមជាលក្ខណ៍អក្សរជាក់លាក់ពីក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក ឡើយ។