Cookies

ក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួលបំផុត និងសេវាកម្មពាក់ព័ន្ធជូនលោកអ្នក។ ឧទាហរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាដែលក្រុមហ៊ុន អាយឃែរ លីស៊ីង ម.ក ប្រើប្រាស់ដូចជា “cookie”។

Cookies គឺជាហ្វាលអត្ថបទតូចបំផុតដែលប្រូសឺ (browser) របស់លោកអ្នករក្សាទុកនៅក្នុងកុំព្យូទ័រ របស់លោកអ្នកនៅពេលលោកអ្នកចូលមើលវិបសាយមួយចំនួន។ គ្រប់ពេលដែលលោកអ្នក ចូលមើលវិបសាយណាមួយដែលបានចេញ cookie ទៅក្នុងកុំព្យូទ័ររបស់លោកអ្នកនោះ ប្រូសឺរបស់លោកអ្នកបញ្ជូនទិន្នន័យដែលបានរក្សាទុក ត្រឡប់ទៅកាន់សឺវើ (server) របស់វិបសាយ។

ក្រុមហ៊ុនយើងខ្ញុំប្រើបច្ចេកវិទ្យា cookies សម្រាប់គោលបំណងមួយចំនួន រួមទាំងដើម្បីរក្សាការទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងប្រូសឺរបស់លោកអ្នកជាមួយសឺវើរបស់ក្រុមហ៊ុនយើងខ្ញុំ នៅពេលលោកអ្នកកំពុងប្រើប្រាស់វិបសាយមានសុវត្ថិភាពរបស់យើង។ បច្ចេកវិទ្យា cookies ទាំងនេះអាចត្រូវកំណត់ជាការចេញពីដូមេន (domain) វិបសាយ icare-leasing.com ។

លោកអ្នកអាចដំឡើងប្រូសឺរបស់លោកអ្នកដើម្បីជូនដំណឹងដល់លោកអ្នកនៅពេលទទួលបាន cookie និង​សម្រេចថាត្រូវទទួលយកដែរ ឬយ៉ាងណា។ លោកអ្នកអាចជ្រើសរើស មិនទទួលយក cookies នៅពេល​ចូលមើលវិបសាយរបស់យើង។ ប៉ុន្តែលោកអ្នកមិនអាច​ចូលប្រើប្រាស់សេវា មានសុវត្ថិភាពរបស់ក្រុមហ៊ុនយើងខ្ញុំ ដោយពុំមានការទទួលយក cookies ដែលបានបញ្ជាក់ពីខាងលើឡើយ។